(ក្រុងដូនកែវ)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ឈួន មុនី អធិការនគរបាលក្រុងដូនកែវ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ។
ការចុះអនុវត្តភារកិច្ចនេះ ធ្វើឡើងដើម្បីធានាសុវត្ថិភាពជូន ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដែលអញ្ជើញជាអធិបតីក្នុងពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅចំណុចខាងជើងរង្វង់មូលអូរចំបក់ ស្ថិតក្នុងភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ៕

