October 23, 2026

Month: October 2026

(កំពង់ស្ពឺ)៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋម្នាក់ ដែលចតទុកនៅលើភ្លឺស្រែ ដោយមិនបានដកកូនសោចេញ ខណៈម្ចាស់កំពុងបាចជីស្រែ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិតានួន ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការនេះ...
(តាកែវ)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអនុគណៈកម្មការ ក្នុងការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ...
ខេត្តពោធិ៍សាត់៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ក្រោមប្រធានបទ “បេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ” ទៅឧបត្ថម្ភជូនដល់នាយទាហាន...
តាកែវ ៖លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំស្ដីពីការចាត់តាំង និងណែនាំសមាសភាពក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦៕ ប្រភព ៖...
មុខសញ្ញាជាជនសង័្សយម្នាក់ដែលធ្លាប់ ជាប់ពន្ធនាគារនាពេលកន្លងមក ហើយបានបន្តសកម្មភាពល្មើសសកម្មលើសដើមនៅពេលគេចេញពីពន្ធនាគារមកវិញ ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើការស្រាវជ្រាវនិងបង្រ្កាបបានហើយ បន្ទាប់ពីគេធ្វើសកម្មភាពឆក់ទ្រព្យ សម្បត្តិប្រជាពលរដ្ឋសរុបត្រួសៗចំនួន ១០លើក នៅលើភូមិសាស្រ្តខេត្តប៉ៃលិន និងខេត្តបាត់ដំបង។ កិច្ចប្រតិបត្តិការមួយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលទទួលបាននូវព័ត៌មានពីជនរងគ្រោះ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ...
សាធារណរដ្ឋកាហ្សាក់ស្ថាន ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន។ លោកជំទាវបណ្ឌិត ត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត ពីលោកជំទាវ Akmaral Sh Alnazarova...
នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olzhas Bektenov នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦...
(បាត់ដំបង)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖០០នាទី នៅចំណុចក្រុមទី៤ ភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឱ្យមរណភាព) មួយកើតឡើង បង្កដោយជនសង្ស័យ ឈ្មោះ ហួន...
(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួននារីម្នាក់ អាយុ១៩ឆ្នាំ ពាក់ព័ន្ធករណីប្រើប្រាស់ពាក្យសម្ដីអសុរោះ និងជេរប្រមាថវីរកងទ័ព តាមរយៈការផ្សាយវីដេអូផ្ទាល់នៅលើបណ្ដាញសង្គម BIGO Live កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ...
(ភ្នំពេញ)៖​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដេីម្បីន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់​ពីពហុវិបត្តិដែលកម្ពុជាបាននិងកំពុងជួបប្រទះ។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងចំនួន ៤លើក ក្នុងឆ្នាំ២០២៦ ដោយលើកទី១ នៅថ្ងៃទី២៥...