November 22, 2026

ព័ត៌មានសន្តិសុខសង្គម

(បាត់ដំបង)៖ កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១១៖៣០នាទី នៅចំណុចភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ...
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ជាបុរសជនជាតិខ្មែរ ពាក់ព័ន្ធករណីឆក់កាបូប និងប្រើប្រាស់អំពើហិង្សាលើជនរងគ្រោះជាជនជាតិឥណ្ឌូនេស៊ី។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១២៖១០នាទី កម្លាំងជំនាញបានទទួលពាក្យបណ្ដឹងពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ឈ្មោះ RUSDI ANWAR អាយុ...
​នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា...
(កំពង់ស្ពឺ)៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋម្នាក់ ដែលចតទុកនៅលើភ្លឺស្រែ ដោយមិនបានដកកូនសោចេញ ខណៈម្ចាស់កំពុងបាចជីស្រែ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិតានួន ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការនេះ...
មុខសញ្ញាជាជនសង័្សយម្នាក់ដែលធ្លាប់ ជាប់ពន្ធនាគារនាពេលកន្លងមក ហើយបានបន្តសកម្មភាពល្មើសសកម្មលើសដើមនៅពេលគេចេញពីពន្ធនាគារមកវិញ ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើការស្រាវជ្រាវនិងបង្រ្កាបបានហើយ បន្ទាប់ពីគេធ្វើសកម្មភាពឆក់ទ្រព្យ សម្បត្តិប្រជាពលរដ្ឋសរុបត្រួសៗចំនួន ១០លើក នៅលើភូមិសាស្រ្តខេត្តប៉ៃលិន និងខេត្តបាត់ដំបង។ កិច្ចប្រតិបត្តិការមួយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលទទួលបាននូវព័ត៌មានពីជនរងគ្រោះ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ...
(បាត់ដំបង)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖០០នាទី នៅចំណុចក្រុមទី៤ ភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឱ្យមរណភាព) មួយកើតឡើង បង្កដោយជនសង្ស័យ ឈ្មោះ ហួន...
(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួននារីម្នាក់ អាយុ១៩ឆ្នាំ ពាក់ព័ន្ធករណីប្រើប្រាស់ពាក្យសម្ដីអសុរោះ និងជេរប្រមាថវីរកងទ័ព តាមរយៈការផ្សាយវីដេអូផ្ទាល់នៅលើបណ្ដាញសង្គម BIGO Live កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ...
(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចម្រុះតាមព្រំដែន បានចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបករណីលួចនាំចូលទំនិញពីប្រទេសថៃចូលមកកម្ពុជា តាមភូមិសាស្ត្រច្រករបៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ កាលពីវេលាម៉ោង ៧៖៤៥នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន...
(តាកែវ)៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងនគរបាលស្រុកបាទី ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី បានចុះប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធនឹងគ្រឿងញៀន និងឃាត់ខ្លួនមនុស្សចំនួន ៣នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦...
(កំពង់ស្ពឺ)៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច ស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពយកដែកមូលប្រវែង ៦ម៉ែត្រ ចំនួន ២ដើម ដាក់ទទឹងលើផ្លូវល្បឿនលឿន នៅចន្លោះគីឡូម៉ែត្រ PK54-55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឱ្យអ្នកដំណើរមានការភ័យព្រួយ។ តាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ...