(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកសំពៅលូន បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយលួចយកម៉ាស៊ីនភ្លើងរបស់ប្រជាពលរដ្ឋ នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន...
ព័ត៌មានសន្តិសុខសង្គម
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ និងមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនពាក់ព័ន្ធ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះ ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុ១៥ឆ្នាំ និងជនសង្ស័យ ០២នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។ ការបង្ក្រាបករណីទាំងបីរួមមាន៖...
(កណ្តាល)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើស ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណី លួចទ្រព្យសម្បត្តិ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ខណៈទ្រព្យសម្បត្តិរបស់ជនរងគ្រោះត្រូវបានស្រាវជ្រាវរកឃើញ និងប្រគល់ជូនម្ចាស់ដើមវិញ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត...
(កណ្ដាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ដែលមានជា ២ក្រុម បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូប្រដេញវាយគ្នាទៅវិញទៅមក នៅលើផ្លូវលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង ១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។...
(កំពង់ស្ពឺ)៖ ស្ត្រីម្នាក់ ត្រូវបានប្ដីកាប់សម្លាប់យ៉ាងសាហាវនៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតនៅខេត្តតាកែវ។ តាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨៖០០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំពោធិ៍អង្រ្កង...
(កំពង់ចាម)៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ រដ្ឋបាលឃុំខ្ពបតាងួន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន និងសហគមន៍នេសាទខ្ពបតាងួន បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបាន ១ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅចំណុចបឹងប្រឆេះ ឃុំខ្ពបតាងួន...
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធបារីអេឡិចត្រូនិក (វ៉េប) និង POD K ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ៣នាក់ និងដកហូតវត្ថុតាងជាច្រើន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការអនុវត្តបទបញ្ជារបស់ ឯកឧត្តម...
(ភ្នំពេញ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូម៉ាក Suzuki Nex មួយគ្រឿង ក្រោយប្រព្រឹត្តសកម្មភាពកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោងប្រហែល ៤៖៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ១៣២...
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ច...
(កំពង់ស្ពឺ)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបទីតាំងសង្ស័យលួចបើកឱ្យមានការប្រព្រឹត្តអំពើសញ្ចារកម្ម និងផ្តល់ទីតាំងសម្រាប់ពេស្យាចារ នៅស្រុកថ្ពង ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងជួយសង្គ្រោះនារីចំនួន ៧នាក់ ក្នុងនោះមានអនីតិជន ២នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកស្រី...
