(តាកែវ)៖ ដោយមានការណែនាំចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២១៖៤០នាទី លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ចុះល្បាតក្នុងមូលដ្ឋាន និងបានបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) មួយករណី នៅចំណុចភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ រួមមាន៖
១. ឈ្មោះ ខន ផានិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្ម និងជាជនដៃដល់។
២. ឈ្មោះ ស៊ីម សុខរ័ត្ន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្ម និងជាជនដៃដល់។ សមត្ថកិច្ចដកហូតបានដាវចំនួន១។
៣. ឈ្មោះ រិន ចាន់នូ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិពោធិ ឃុំខ្វាវ ស្រុកសំរោង។
៤. ឈ្មោះ សយ ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង។
៥. ឈ្មោះ សុង វុទ្ធី ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង។ សមត្ថកិច្ចដកហូតបានកាំបិតក្រងុកដងដែកចំនួន១។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

