មុខសញ្ញាជាជនសង័្សយម្នាក់ដែលធ្លាប់ ជាប់ពន្ធនាគារនាពេលកន្លងមក ហើយបានបន្តសកម្មភាពល្មើសសកម្មលើសដើមនៅពេលគេចេញពីពន្ធនាគារមកវិញ ត្រូវបានសមត្ថកិច្ចនគរបាល ធ្វើការស្រាវជ្រាវនិងបង្រ្កាបបានហើយ បន្ទាប់ពីគេធ្វើសកម្មភាពឆក់ទ្រព្យ សម្បត្តិប្រជាពលរដ្ឋសរុបត្រួសៗចំនួន ១០លើក នៅលើភូមិសាស្រ្តខេត្តប៉ៃលិន និងខេត្តបាត់ដំបង។
កិច្ចប្រតិបត្តិការមួយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលទទួលបាននូវព័ត៌មានពីជនរងគ្រោះ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រោមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សោម សុធា អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំធ្វើការពិនិត្យស្រាវជ្រាវ ពីចំណុចចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងែទី១៧ ខែតុលា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចធ្វើការបង្រ្កាបមុខសញ្ញានេះបាន នោះគឺឈ្មោះ ខូ សុវ៉ាន់ណា ភេទប្រុសអាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ជាមុខសញ្ញាលួចធ្លាប់ជាប់ពន្ធនាគារ រយះពេល០១ឆ្នាំ) នាំមក សាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ ខ្មៅពាក់ផ្លាកលេខបាត់ដំបង 1AY -2074
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌ថ្លា ចំនួន១០ថង់ មានទម្ងន់ ៧. ៥៥ក្រាមថ្លឹងទាំងសំបក
-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួន
-កាបូបចំនួន០១។
លោកវរសេនីយ៍ទោ សោម សុធា អធិ ការនគរបាលស្រុករតនមណ្ឌល បានឱ្យដឹងថា មុខសញ្ញានេះធ្លាប់បានត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួន និងបញ្ជូនទៅតុលាការអនុវត្តទោសកន្លង មកពីករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក៏ប៉ុន្តែនៅពេលគេទទួលទោសបាន០១ឆ្នាំ ចេញពីពន្ធនាគារមកវិញគេបានធ្វើសកម្មភាពថ្មីបន្ថែមទៀត នោះគឺឆក់ទ្រព្យសម្បត្តិ និងជួញដូរគ្រឿងញៀនផង ដែលសកម្មភាព នេះមានលក្ខណៈសកម្មជាងមុន និងត្រូវបានសមត្ថកិច្ចតាមដានរហូតបង្រ្កាបបាននាពេលនេះ។
លោកអធិការជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយករណីឆក់ទ្រព្យសម្បត្តិនារយៈ ពេលកន្លងទៅក្នុងភូមិសាស្រ្តដូចជម្រាបជូនខាងលើសូមទំនាក់ទំនងដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលស្រុក។
ពេលេនេះសមត្ថកិច្ចបានរៀបចំសំ ណុំរឿងបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

