(តាកែវ)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអនុគណៈកម្មការ ក្នុងការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ (វិញ្ញាសាសម្ភាសផ្ទាល់មាត់) ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ ចំណុះស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ដំណើរការនៃការប្រឡងនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី វង្ស រិទ្ធរង្សី អនុប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងគណៈកម្មការអនុរក្សជាច្រើនរូបទៀត។
សូមជម្រាបជូនថា ការប្រឡងនេះធ្វើឡើងក្នុងគោលបំណងចម្រាញ់យកបេក្ខជនដែលមានសមត្ថភាព ចំណេះដឹង វិន័យ និងសីលធម៌ល្អ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

