នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អនុសាខាកាកបាទក្រហមស្រុកព្រៃកប្បាស ស្រុកអង្គរបូរី ស្រុកបាទី បានចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌មកផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៣៣គ្រួសារ ដែលបានរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ដោយក្នុងនោះមានស្រុកព្រៃកប្បាស៧៣ ខ្នងផ្ទះ (រលំទាំងស្រុង១៧ខ្នងផ្ទះ) ស្រុកបាទី ៤៩ខ្នងផ្ទះ និងស្រុកអង្គរបុរី ១១ខ្នងផ្ទះ ( រលំទាំងស្រុង១ខ្នង )។
សូមបញ្ជាក់ថាអំណោយដែលបានប្រគល់ជូន រួមមាន៖ អង្ករ ២៥ គីឡូក្រាម ត្រីខ១យួរ មី១កេស ប្រេងឆា១លីត្រ នំ១កញ្ចប់ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប កន្ទេល១ មុង ១ ភួយ១ សារុង១ ក្រម៉ា១ (សម្រាប់អ្នកដែលរលំផ្ទះទាំងស្រុងមានថែមតង់ធំមួយ) និងថវិកាមួយចំនួន៕

