(បាត់ដំបង)៖ កាលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១១៖៣០នាទី នៅចំណុចភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដោយមានលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិយាល័យ ដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ឯក សេង លុច ជាអធិការ បង្រ្កាបករណីគ្រឿងញៀនមួយករណីក្នុងបទល្មើសជាក់ ស្តែងនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ ផុន សុភ័ក្រ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបាន រួមមាន៖
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៥ដុំធំ ទម្ងន់ ១៥ គីឡូ និង៦៣៨,៧៧ក្រាម (ថ្លឹងទាំងសំបក)
– ការ៉ុងចំនួន ២
– ថង់ប្លាស្ទិកពណ៌សថ្លាមួយចំនួន
– ទូរស័ព្ទដៃចំនួន ១គ្រឿង (ចាស់)។
បច្ចុប្បន្ន ជនសង័្សយ និងវត្ថុតាង ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

