បាត់ដំបង៖ នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ណែនាំលើគម្រោងថែទាំខួបផ្លូវជាតិលេខ៥។
ការចុះពិនិត្យនេះ ផ្តោតលើការអនុវត្តការងារស្រោចកៅស៊ូស្រទាប់ទី១ និងការក្រាលថ្មទំហំ ១៩មីលីម៉ែត្រ លើកំណាត់ផ្លូវចាប់ពីគីឡូម៉ែត្រ ២៩៩+៩៥០ ដល់គីឡូម៉ែត្រ ៣០១+៩៥០ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម ព្រួញ រិទ្ធថា បានផ្តល់អនុសាសន៍ដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនអនុវត្តគម្រោង ឱ្យបន្តអនុវត្តការងារស្របតាមស្តង់ដារបច្ចេកទេស ដោយយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាព និងការបញ្ចប់ការងារឱ្យបានតាមផែនការកំណត់ ដើម្បីធានាបាននូវភាពរឹងមាំ និងប្រសិទ្ធភាពនៃការប្រើប្រាស់ផ្លូវសម្រាប់ប្រជាពលរដ្ឋ៕

