(ប៉ោយប៉ែត)៖ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក បោន សីហា មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានសហការជាមួយកម្លាំងអធិដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងកងរាជអាវុធហត្ថក្រុង នៅថ្ងៃទី២៤ ខែកញ្ញ្ញា ឆ្នាំ២០២៦នេះ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ បញ្ជូនឱ្យការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។
លោកវរសេនីយ៍ត្រី អ៊ុយ សុធារ័ត្ន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរជ្រៅ បានឱ្យដឹងថា កាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០៖៤០នាទី កម្លាំងសមត្ថកិច្ចចម្រុះបានបើកិច្ចប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ២នាក់ ទី១. ឈ្មោះ ឆោម សុលី ភេទប្រុស អាយុ ១៩ឆ្នាំ និងទី២. ឈ្មោះ ឈុំ ឌុល ភេទប្រុស អាយុ ៥២ឆ្នាំ និងដកហូតវត្ថុតាងខ្សែសម្រាប់ចម្លងចំនួនមួយដុំធំ និងការបាក់សម្រាប់ចម្លងចំនួន១ ដែលពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុចក្បែរអូរព្រំដែន ភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ និងវត្ថុតាង ត្រូវបានកម្លាំអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បញ្ជូនទៅឱ្យការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។ ទន្ទឹមគ្នានេះ សមត្ថកិច្ចជំនាញបានកំពុងបន្តស្រាវជ្រាវយ៉ាង និងបើកការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

