តាកែវ៖ នាថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ និងប្រកបដោយភាពស្និទ្ធស្នាល ជាមួយបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងក្រុមអាជីវករ និងអ្នកប្រកបរបរលក់ដូរនៅបរិវេណរូបសំណាកបង្កង ស្ថិតតាមបណ្តោយសួនច្បារមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ៕

