នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដើមបណ្ដឹងឈ្មោះ ផាន់ សុផាណា ភេទស្រី អាយុ ៤៤ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
បន្ទាប់ពីទទួលបានបណ្ដឹងរួចមក ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២១៖២៥នាទី ត្រង់ចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ ចុះស៊ើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (ម៉ូតូ)។
ជនសង្ស័យឈ្មោះ វ៉ាន់ វណ្ណៈ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបាន ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda Click ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្តាល 1AM-8301 (របស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។ ចំពោះម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕

