(តាកែវ)៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រណាំងគោររទេះសាឡី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរសាខាជំនាញជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ស្ថិតនៅភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ (អតីតសាលានយោបាយខេត្ត)៕

