(កំពង់ស្ពឺ)៖ ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ សមត្ថកិច្ចសហការឃាត់បានជនសង្ស័យម្នាក់ ករណីចោរកម្មលួចម៉ូតូ ០១គ្រឿង ត្រង់ចំណុចភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៣ទាបភ្លឺ។
ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមជាមួយម៉ូតូ ០១គ្រឿង ម៉ាកHonda Dream C125 ឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ផ្លាកលេខ ស្វាយរៀង 1N-9476 នៅចំណុចភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានឈ្មោះ ម៉ា នាង ភេទប្រុស អាយុ ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពុំឥដ្ឋ ឃុំព្រៃក្រពើក ស្រុកគីរីវង្ស ខេត្តតាកែវ (ម៉ូតូខាងលេីរបស់ជនរងគ្រោះ ឈ្មោះ ហ៊ន់ សុខជា ភេទប្រុស រស់នៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបញ្ឍរទុកក្បែរកន្លែងលក់ដូរនៅលើផ្លូវជាតិលេខ៣)។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានឱ្យដឹងថា ក្រោយទទួលព័ត៌មានករណីចោលួចម៉ូតូ លោកបានបញ្ជាអោយគ្រប់បណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាលដែលនៅជិតកន្លែងកេីតហេតុសហការបន្ទាន់និងរាយការណ៍បន្ដសុំកិច្ចសហការពីស្រុកជាប់ព្រំប្រទល់ពិនិត្យលេីភិនភាគជនសង្ស័យដែលបានប្រព្រឹត្ដបទល្មេីស និងមធ្យោបាយដែលបានបាត់ពីជនរងគ្រោះដេីម្បីស្នេីសហការចាប់ ទេីបទទួលបានលទ្ធផលដូចពេលនេះ ករណីខាងលេីសមត្ថកិច្ចបាននាំយកជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសីសួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដ ចាត់ការតាមនីតិវិធីបន្ដ៕

