(បាត់ដំបង)៖ កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធក្នុងករណីសម្រួល ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ១៤៖៥០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖
១.ឈ្មោះ វ៉ាន់ រស្មី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង
២.ឈ្មោះ ស្រស់ សួរ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង
៣.ឈ្មោះ ជេត ណូមុន្នីវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ដកហូតវត្ថុតាង ទូរស័ព្ទចំនួន ០២គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

