ស្រុកបាទី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត និងលោក លោកស្រី ប្រធានមន្ទីរសាខាជំនាញជុំវិញខេត្ត អញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ។
ពិធីបុណ្យនេះ ត្រូវបានប្រារព្ធរៀបចំឡើងនៅភូមិត្បូងដំរី ស្ថិតក្នុងឃុំគ្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ៕

