តាកែវ៖ ក្រោមម្លប់នៃសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត /ស្រុក ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ឃុំព្រៃខ្លារបស់យើងឥឡូវនេះទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលជាសក្ខីភាពបញ្ជាក់ពីការអភិវឌ្ឍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ដងផ្លូវ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ឬសមិទ្ធផលសង្គមថ្មីទាំងនេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋយើងប្រចាំថ្ងៃ ។
ជាការអំពាវរបស់អាជ្ញាធរមូលដ្ឋាន សូមចូលរួមថែរក្សាសមិទ្ធផលទាំងនេះ ទាំងអស់គ្នា ដើម្បីជាឧត្តមប្រយោជន៍យូរអង្វែងដល់កូនចៅជំនាន់ក្រោយ ៕

