September 23, 2026

SSM HOTNEWS

SSM HOTNEWS គេហទំព័រ សេង សាម៉ុន ហតញូស៍ www.ssmhotnews.com.kh
(កណ្ដាល)៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជា និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង និងស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវបន្តចុះអនុវត្តការងារធ្វើរដ្ឋបាលចំហឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល។ ការដាក់បទបញ្ជា និងណែនាំនេះធ្វើឡើងនាថ្ងៃទី០៤...
(ស្ទឹងត្រែង)៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងនគរបាល ដែលបានប្រតិបត្តិការបង្ក្រាបក្រុមជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយជោគជ័យ ទោះបីជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងក៏ដោយ។ ការលើកឡើងនេះធ្វើឡើងនៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះត្រួតពិនិត្យលទ្ធផលប្រតិបត្តិការនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ឯកឧត្តមអភិបាលខេត្ត...
(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកសំពៅលូន បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយលួចយកម៉ាស៊ីនភ្លើងរបស់ប្រជាពលរដ្ឋ នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន...
បាត់ដំបង៖នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីជំនាញនិងអាជ្ញាធរចុះពិនិត្យស្ថានភាពទឹកនៅអាងទឹកពហុបំណងបាត់ដំបង(សេកសក) ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ការបញ្ជូនទឹកសង្រ្គោះស្រូវនៅស្រុកថ្មគោល និងស្រុកបាណន់ និងការបូមទឹកសង្រ្គោះស្រូវនៅស្រុកបវេល។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា...
បាត់ដំបង៖ នាថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ណែនាំលើគម្រោងថែទាំខួបផ្លូវជាតិលេខ៥។ ការចុះពិនិត្យនេះ ផ្តោតលើការអនុវត្តការងារស្រោចកៅស៊ូស្រទាប់ទី១...
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ និងមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនពាក់ព័ន្ធ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះ ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុ១៥ឆ្នាំ និងជនសង្ស័យ ០២នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។ ការបង្ក្រាបករណីទាំងបីរួមមាន៖...
(កណ្តាល)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើស ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណី លួចទ្រព្យសម្បត្តិ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ខណៈទ្រព្យសម្បត្តិរបស់ជនរងគ្រោះត្រូវបានស្រាវជ្រាវរកឃើញ និងប្រគល់ជូនម្ចាស់ដើមវិញ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត...
(កណ្ដាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ដែលមានជា ២ក្រុម បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូប្រដេញវាយគ្នាទៅវិញទៅមក នៅលើផ្លូវលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង ១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។...
(តាកែវ)៖ ដើម្បីឆ្លើយតប និងបំភ្លឺច្បាស់ៗជូនមហាជន កាត់បន្ថយការភ័ន្តច្រឡំពីសំណាក់សាធារណជនដែលគិតថា មានការចាក់ដីលុប «បឹងតាកែវ» នោះ រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ថា នេះជាគម្រោងអភិវឌ្ឍន៍ និងកែទម្រង់សោភ័ណភាពតំបន់ប្រវត្តិសាស្ត្រតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា គម្រោងសាងសង់ «ប្រាសាទសិរីវិជយបឹងតាកែវ» និង វេទិកាអុំទូក, ផ្លូវក្រវ៉ាត់បឹងតាកែវ ហេដ្ឋារចនាសម្ព័ន្ធសួនច្បារ...
(កំពង់ស្ពឺ)៖ ស្ត្រីម្នាក់ ត្រូវបានប្ដីកាប់សម្លាប់យ៉ាងសាហាវនៅក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ខណៈជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតនៅខេត្តតាកែវ។ តាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨៖០០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំពោធិ៍អង្រ្កង...