November 22, 2026

ព័ត៌មានជាតិ

តាកែវ ៖ នាព្រឹកថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៦ វេលាម៉ោង ០៦:០០នាទីព្រឹក ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួម និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការរត់ប្រណាំងអមដំណើរប្រជាពលរដ្ឋ កីឡាករ កីឡាការនីប្រមាណជាង១០០០ នាក់...
បាត់ដំបង៖ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការគណបក្សស្រុកឯកភ្នំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានប្រចាំការគណបក្សខេត្ត, ឯកឧត្តមសមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងលោក លោកស្រី មន្ត្រីគណបក្សផងដែរ។ពីធីនេះធ្វើឡើងនៅទីស្នាក់ការគណៈបក្សស្រុកឯកភ្នំ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ យោងតាមសេចក្តីសម្រេច...
(តាកែវ)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអនុគណៈកម្មការ ក្នុងការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ...
ខេត្តពោធិ៍សាត់៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ក្រោមប្រធានបទ “បេះដូងមហាគ្រួសារខ្មែរ ខេត្តតាកែវ” ទៅឧបត្ថម្ភជូនដល់នាយទាហាន...
តាកែវ ៖លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំស្ដីពីការចាត់តាំង និងណែនាំសមាសភាពក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦៕ ប្រភព ៖...
សាធារណរដ្ឋកាហ្សាក់ស្ថាន ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញទស្សនាសារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន។ លោកជំទាវបណ្ឌិត ត្រូវបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត ពីលោកជំទាវ Akmaral Sh Alnazarova...
នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Olzhas Bektenov នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦...
(ភ្នំពេញ)៖​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដេីម្បីន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់​ពីពហុវិបត្តិដែលកម្ពុជាបាននិងកំពុងជួបប្រទះ។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងចំនួន ៤លើក ក្នុងឆ្នាំ២០២៦ ដោយលើកទី១ នៅថ្ងៃទី២៥...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល...