(តាកែវ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជន មកពីស្រុកបូរីជលសារ ស្រុកកោះអណ្តែត និងស្រុកគិរីវង់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិវត្តន៍ជន ព្រមទាំងអតីតយុទ្ធជនមកពីមូលដ្ឋានទាំង៣ស្រុក។
ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបសំណេះសំណាល សួរសុខទុក្ខ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះនិវត្តន៍ជន និងអតីតយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្ត និងចូលរួមចំណែកក្នុងបុព្វហេតុជាតិ និងសង្គម៕
ដោយ៖ អេសអេសអិម ហតញូស៍
SSM Hotnews

