តាកែវ ៖លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំស្ដីពីការចាត់តាំង និងណែនាំសមាសភាពក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ឲ្យចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។
កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

